ទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអែលបាន បង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយ នូវយន្ត ហោះដ្រូនកំពុងដឹកជញ្ជូនទំនិញ។ គំនិតផ្តួចផ្តើមយាន្តដ្រូនជាតិរបស់ប្រទេស អ៊ីស្រាអែល បានចាប់ផ្តើមការសាកល្បង ដំណាក់កាលទី ៣ របស់ខ្លួន លើប្រតិបត្តិការបញ្ជូនទំនិញ។
គម្រោងរបស់រដ្ឋាភិបាលរយៈពេល ២ ឆ្នាំ មានគោលបំណងបង្កើតបណ្តាញជាតិ សម្រាប់ ការប្រើប្រាស់យន្តហោះដ្រូន ដើម្បីដឹកជញ្ជូនទំនិញ រួមមានឱសថ ម្ហូបអាហារ ឧបករណ៍ វេជ្ជសាស្ត្រ និងទំនិញជាច្រើនមុខទៀតដល់អតិថិជន ដែលបញ្ជាទិញតាម Online។
មតិយោបល់