ព័ត៌មានជាតិ

យុវជនម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Range Rover បុករ៉ឺម៉កដឹកបន្លែចតស្ងៀម បណ្ដាលឲ្យស្រ្តីម្នាក់រងរបួស

ភ្នំពេញ: នៅវេលាម៉ោង ១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីរ៉េត សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តស៊េរីទំនើប បើកបុករ៉ឺម៉កដឹកបន្លែចតស្ងៀម បណ្ដាលឲ្យស្រ្តីម្នាក់រងរបួស។

រថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BF-1768 បើកបរដោយបុរសម្នាក់។

សូមបញ្ជាក់៖ ករណីនេះ ក្រោយកើតហេតុរថយន្តបង្កព្យាយាមបើករត់គេចទាំងបែកកង់ តែត្រូវពលរដ្ឋដែលឃើញហេតុការណ៍ ឃាត់ជាប់ ប្រគល់ជូនសមត្ថកិច្ច និងឲ្យសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តព្រមចេញថ្លៃខូចខាត ៥០០ដុល្លារ ដើម្បីបញ្ចប់រឿង៕

មតិយោបល់