ភ្នំពេញៈ នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃពុធ ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយកន្លែងបានកើត ឡើងនៅចំណុចផ្ទះលេខ២៩ ផ្លូវ១៨២ ក្រុម៤៣ ភូមិ៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
- ម្ចាស់ទីតាំងឈ្មោះ យូ មួយហ៊ាង ភេទស្រី អាយុ ២៩ឆ្នាំ ។
- មុខរបរ : លក់កង់គ្រប់ប្រភេទ ។
- ប្រភេទសំណង : ថ្មបេតុង (៤ម៉ែត្រ x ១៦ម៉ែត្រ ) ។
- ខូចខាតសំភារៈ: ឆេះគ្រឿងកង់ក្មេង ប្រហែល ៣០% នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
- ស្លាប់ មនុស្ស : គ្មាន ។
- របួស មនុស្ស : គ្មាន ។
មូលហេតុ៖ កំពុងតែស្រាវជ្រាវ ។
រថយន្ត អន្តរាគមន៍ របស់ ការិយាល័យ អគ្គិភ័យចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ៦រថយន្ត ស្មើនឹង ២៤ម៉ែត្រគូប ។
រថយន្តជំនួយរបស់ផ្សារទំនើបអូឡាំព្យាចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ១រថយន្ត ស្មើនឹង ៦ ម៉ែត្រគូប ។
ពន្លត់ចប់ : នៅវេលាម៉ោង ១និង០០ នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១៕
មតិយោបល់