ព័ត៌មានជាតិ

រថយន្តបើកគេចគោ ទៅប៉ះមួយគ្រឿងទៀតបែកស្តុប និងរេចង្កូតឡើងសួនច្បារបុកបង្គោលភ្លើង

ភ្នំពេញ: នៅវេលាម៉ោង០៧ និង៣៩ នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភុ្នពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តតូយ៉ូតា ពណ៌ស មួយគ្រឿង ពាក់ស្លាក លេខភ្នំពេញ 2G-6218 ខណ:បើកបរបានប៉ះទង្គិចរថយន្តមួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 2BN-4282 បណ្តាលឲ្យបែកស្តុបមួយចំហៀងខាងក្រោយ ហើយរថយន្តបង្ករេចង្កូតឡើងសួចច្បារ ពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើងពេញទំហឹង ជាប់ទៅមុខលែងរួច រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ រថយន្តបង្កបានបើកបរធ្វើដំណើរ តាមបណ្តោយផ្លូវលេខ៦០ម៉ែត្រ ។ ខណ:បើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានសត្វគោដើរកាត់មុខ ធ្វើម្ចាស់រថយន្តបើកគេចទៅប៉ះទង្គិចរថយន្តមួយគ្រឿង ទៀតបណ្តាលឲ្យបែកស្តុបផ្នែកខាងក្រោយមួយចំហៀង ។ ចំណែករថយន្តបង្កបានឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ទៅបុកបង្គោល ភ្លើងពេញទំហឹងជាប់ទៅមុខលែងរួច បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានចុះទៅដល់ចំណុចទីតាំងខាងលើ ដើម្បីធ្វើការពិនិត្យ ។ ករណីនេះ សមត្ថកិច្ចបានសម្របសម្រួលឲ្យភាគីទាំងសងខាង ចរចាដោះស្រាយគ្នាបញ្ចប់រឿង នៅកន្លែងកើតហេតុ ។ បើមិនត្រូវ គ្នានោះទេ សមត្ថកិច្ចយករថយន្តទាំងគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយ តាមនីតិវិធីផ្លូវ ច្បាប់ ។ សូមបញ្ជាក់ថា: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ៕

មតិយោបល់