-

រថយន្តស្ទូចបុករះ៤តង់បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តស្ទូចបានបុករះរថយន្តចំនួន២ គ្រឿងនិងម៉ូតូផាស្អាប់មួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង ១០ នាទីរសៀលថ្ងៃទី ១៤ខែតុលាឆ្នាំ ២០២១ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្ត ស្ទូចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3C-6192 បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូតមកបុករថយន្តហាយលេនឌ័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AI- 7707 រួចហើយក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ 2BK-7196 រុញទៅបុក passapp ដែលនៅផ្នែកខាងមុខចំនួន ១គ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ1IG-35 19 បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ដោយភាគីទាំង៤ធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានរួមទាំងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះធ្វើការវាស់វែងនិងឲ្យភាគីទាំងបួនធ្វើការសម្របសម្រួលគ្នាតែម្ដង៕

 

មតិយោបល់