ប៉ៃលិនៈ កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ មានករណីក្មេងសិស្សសាលារកកល់ សន្លប់ចំនួន២នាក់ នៅចំណុចសាលារៀនភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានបញ្ជូន ទៅពិនិត្យព្យាបាលនៅមណ្ឌលសុខភាពភ្នំស្ពង់ភ្លាមៗក្រោយកើតហេតុ ។
បើតាមការ បំភ្លឺរបស់ក្មេងស្រីទាំង២ បានឱ្យដឹងថា ក្មេងស្រីទី១ឈ្មោះ ភិន ស្រីប៉ៃ អាយុ១៤ឆ្នាំ (រៀនថ្នាក់ទី៦) រស់នៅភូមិឃុំកើតហេតុខាងលើ បាន ប្រាប់ថា ខ្លួនមានអាការៈរាគ លាមក ហើយពេលមករៀនខ្លួនមិនបានញ៉ាំអ្វីសោះ ក៏កើតអាការៈអស់កម្លាំង វិលមុខ ខណៈកំពុងរៀនក៏បានរកកល់នឹងសន្លប់តែម្តង។ ចំណែកក្មេងស្រីទី២ ឈ្មោះ ប៉េង ស្រីអ៊ី អាយុ ១៣ឆ្នាំ (រៀនថ្នាក់ ទី៦ជាមួយគ្នា) រស់នៅភូមិឃុំកើតហេតុខាងលើ បាន បញ្ជាក់ថា ខ្លួនបានហាត់កីឡាអស់កម្លាំងខ្លាំងពេកកាលពីថ្ងៃម្សិលមិញ លុះមកដល់ថ្ងៃកើតហេតុ ខ្លួនបានញ៉ាំបាយ តែបីម៉ាត់ ប៉ុណ្ណោះ រួចហើយក៏ចូលរៀន ពេលឃើញឈ្មោះ ភិន ស្រីប៉ៃ រកកល់សន្លប់ ខ្លួនក៏កើតអាការៈ វិលមុខ រកក្អួតរកកល់នឹងសន្លប់ដែរ ។
បើតាមការសន្និដ្ឋាន របស់លោកគ្រូពេទ្យបានឱ្យដឹងថា ក្មេងស្រីទាំង២ខាងលើគឺបណ្ដាលមកពីរបបអាហារមិនគ្រប់គ្រាន់៕
មតិយោបល់