ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនជនសង្ស័យ២នាក់ទៅពន្ធនាគារពីបទលួចមានស្ថានទម្ងន់ទោស

ប៉ៃលិនៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបាននាំខ្លួនជនត្រូវចោទចំនួន០២នាក់ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន ពីបទលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សានិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តក្នុងភូមិផ្សារព្រំជើងឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិនតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោកជាសុខចន្ទ័ដេតចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន។

ជនត្រូវចោទមានឈ្មោះវិមុត សិរី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករជនជាតិខ្មែរ មានទីលំនៅក្នុងភូមិខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង​ និងឈ្មោះម៉េង គឹមឡុង ភេទប្រុស អាយុ៣៩ឆ្នាំ​ មុខរបរបកសិកររស់នៅភូមិស្រះពោយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង៕

 

មតិយោបល់