ព័ត៌មានជាតិ

ជនសង្ស័យមួយក្រុម ធ្វើសកម្មភាពកាប់យុវជនម្នាក់ត្រូវចំម៉ូតូ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៨ និង៤០ នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ មានយុវជនម្នាក់ ជិះម៉ូតូមកអង្គុយលេងជាមួយមិត្តភក្កិ នៅមុខសួនមួយកន្លែង ស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នាប្រហែល១០ នាក់ បានជិះម៉ូតូចំនួន០៥គ្រឿង ធ្វើសកម្មភាព កាប់ជាច្រើនកាំបិត បណ្តាលឲ្យត្រូវម៉ូតូរងការខូចខាត រួចយកស្លាកលេខម៉ូតូទៅបាត់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ យ៉ាត វណ្ណលីស ភេទប្រុស អាយុ ២០ ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់ស៊េរីឆ្នាំ២០២១ ពណ៌ ពាក់ស្លាកលេខភ្នំពេញ 1IU-2418 ។

នៅមុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង មកអង្គុយលេងជាមួយមិត្តភក្កិពីរបីនាក់ នៅទីតាំងកើតហេតុ ។ លុះដល់វេលាម៉ោងខាងលើ លេចមុខជនសង្ស័យមួយក្រុមប្រហែល១០នាក់ ជិះម៉ូតូចំនួន០៥គ្រឿង ប្រដាប់ដោយដាវ និងកាំបិតប៉័ងតោ ធ្វើសកម្មភាពកាប់ជាច្រើនកាំបិតមកលើជនរងគ្រោះ តែសំណាងល្អត្រូវក្បាលម៉ូតូមួយកាំបិត និងកន្ទុយម៉ូតូមួយមួយកាំបិត បណ្តាលឲ្យដាច់ដោយទាំងស្លាកលេខ ។ បន្ទាប់មកជនសង្ស័យបានរើសយកស្លាកលេខ រួចក៏នាំគ្នាជិះគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកដល់ រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី១ ងាយស្រួសដល់សមត្ថកិច្ច ធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់