ព័ត៌មានជាតិ

លេបថ្នាំធ្វើអត្តឃាត់ចោលប្រពន្ធកូន ដោយសារល្បែង

ត្បូងឃ្មុំ: បុរសវ័យចំណាស់ម្នាក់ បានអត្តឃាតលេបថ្នាំសម្លាប់ខ្លួន កាលពីវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះឈ្មោះ ផេង ចន្នី ស្ថិតក្នុងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ច​បានឲ្យដឹងថា ករណីធ្វើអត្តឃាតលេបថ្នាំសម្លាប់ខ្លួននេះ ជនរងគ្រោះមានឈ្មោះ សុខ ធី អាយុ៥០ឆ្នាំ ជនជាតិចិន មានទីលំនៅខេត្តព្រៃវែង និងបានមកធ្វើចម្ការ នៅចំណុចត្រពាំងច្រេះ ស្ថិតក្នុភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ហើយមានប្រពន្ធឈ្មោះ ផេង ចន្នី អាយុ៣២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថា មូលហេតុដោយសារតែលេងល្បែងចាញ់នៅក្រុងបាវិត និងមានំទាស់ពាក្យសម្តីជាមួយប្រពន្ធកាលពីពីរបីថ្ងៃមុន ហើយរហូតដល់ពេលយប់ប្រពន្ធបានទូរសព្ទសួរថាតើល្បែង និងខ្ញុំយកមួយណា។

បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់