ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបបើកលឿន ជ្រុលបុកព្រូសចតចោល ប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្ដាលឲ្យរេចង្កូតហោះឡើងសួនផ្លូវ

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មានករណីរថយន្តស៊េរីទំនើបបើកលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តម៉ាកព្រូសចតនៅលើចិញ្ចើមផ្លូវប៉ើងទៅមុខជាច្រើនម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រថយន្តម៉ាក ព្រូស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AU-3639 ។
រថយន្តស៊េរីទំនើប ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BM-9119។
ដំណើររឿង៖ មុនពេលកើតហេតុឃើញរថយន្តបង្កធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ជ្រុលចង្កូតបុករថយន្តព្រូសចតចោលពីក្រោយពេញទំហឹង បណ្ដាលឲ្យប៉ើងទៅមុខជាច្រើនម៉ែត្រ រងការខូចខាត រួចរថយន្តបង្កនោះ ឡើងសួនឆ្លងទៅម្ខាងទៀត រងការខូចខាតមួយកំណាត់មុខស្ទើរតែទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងដើម្បីឲ្យភាគីទាំងពីរចរចាគ្នា ប៉ុន្តែដោយសារភាគីទាំង២ជាមិត្តនឹងគ្នា ក៏សុំស្មើគ្នា ហើយយកទៅជួសជុលរៀងៗខ្លួន៕

មតិយោបល់