-

រថយន្តពីរគ្រឿងបើកបរស្របគ្នា មានក្មេងរត់ឆ្លងផ្លូវកាត់មុខ បណ្តាលឲ្យបុកគ្នាខូចខាតទាំងសងខាង

ភ្នំពេញ: នៅវេលាម៉ោង០៦ និង៤៧នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តពីរគ្រឿងធ្វើដំណើរស្របទិសដៅគ្នា តាមបណ្តោយផ្លូវលេខ២១៧ មានក្មេងរត់ឆ្លងផ្លូវកាត់មុខបណ្តាលឲ្យបុកគ្នាពេញទំហឹង រងការខូចខាតទាំងសងខាង ទីតាំងស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តាមរយ:ភ្នាក់ងារអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានចុះទៅដល់ទីតាំងកន្លែងកើត ហេតុបានធ្វើបទសម្ភាសន៍ ជាមួយភាគីខាងរថយន្តម្ខាងទៀត បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើ ករថយន្តម៉ាកឡិចស៊ីស 330 មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BK-0330 ពណ៌ស បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ។ ខណ:កំពុងបើកបរធ្វើដំណើរសុខៗ មានរថយន្តមួយគ្រឿងទៀត ដែលបើកបរនៅខាងមុខរថយន្តរបស់គាត់ មានក្មេងរត់ឆ្លងផ្លូវកាត់មុខ បានជាន់ហ្វ្រាំងបង្អង់ល្បឿនលឿនពេក ត្រូវរថយន្តរបស់គាត់នៅបើកបរនៅខាងក្រោយ ជាន់ហ្វ្រាំងមិនទាន់ បណ្តាលឲ្យបុកគូទរថយន្តនោះពេញទំហឹង លាន់ឮសូរទាំង បង្កការភ្ញាក់ផ្អើល ហើយបានរងការខូចខាតទាំងសងខាង ។

ក្រោយពេលកើតហេតុ ករណីខាងលើនេះ ភាគីរថយន្តទាំងសងខាង បានចុះធ្វើការសម្រុះសម្រួលគ្នា ។ បន្ទាប់មកបានត្រូវរ៉ូវគ្នា គឺម្ចាស់រថយន្តទាំងពីរ មានការយោគយល់ និងអធ្យាស្រ័យខ្ពស់ចំពោះគ្នាទៅវិញទៅមក ក្នុងករណីកើតឡើងដោយ យថាហេតុដូច្នេះ មិនមានសងសំណងថ្លៃខូចខាត ទៅឲ្យភាគីខាងណាមួយនោះទេ ។ សូមបញ្ជាក់ថា: ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ខូចខាតរថយន្តទាំងសងខាងតែប៉ុណ្ណោះ ៕

មតិយោបល់