ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នាវាទេសចរណ៍បរទេសមួយគ្រឿង ផ្ទុកអ្នកដំណើរជិត៣ពាន់នាក់ ចូលចតកំពង់ផែក្រុងព្រះសីហនុ

ព្រះសីហនុៈ នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ មាននាវាទេសចរណ៍បរទេសមួយគ្រឿង បានដឹកភ្ញៀវទេសចរណ៍ ចម្រុះជាតិសាសន៍ មកទស្សនាក្នុងប្រទេសកម្ពុជា ក៍ដូចជាក្រុងព្រះសីហនុរយៈពេលតែ១ថ្ងៃ ។

បើតាមទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខសមុទ្រ បានឲ្យដឹងថា នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ មាននាវាទេសចរណ៍ចំនួន១គ្រឿង ឈ្មោះ Sea Princess ផ្ទុកអ្នកដំណើរចំនួន ២០៥៤នាក់ និងនាវិក ៨៦៥នាក់ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

នាវាទេសចរណ៍នាវាទេសចរណ៍

មតិយោបល់