ព័ត៌មានជាតិ

ឡង់គ្រីស័រមួយគ្រឿង ខណៈបើកបរបុកគោបណ្តាលឲ្យងាប់០៣ក្បាល រីឯរថយន្តខ្ទេចផ្នែកខាងមុខ

កណ្តាល: នៅវេលាម៉ោង១០ និង៥៥ នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក ឡង់គ្រីស័រ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2C-7566 ខណ:បើកបរបុកគោចំនួន០៣ក្បាល បណ្តាលឲ្យងាប់ នៅនឹងកន្លែងកើតហេតុ ស្ថិតតាមបណ្តាយផ្លូវលេខ២១បេ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខ ភ្នំពេញ 2C-7566 មួយគ្រឿង បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១បេ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចទីតាំងកន្លែង កើតហេតុ បានបុកគោចំនួន០៣ក្បាលបណ្តាលឲ្យងាប់នៅនឹងកន្លែងកើតហេតុ ហើយរថយន្តក៏បានរងការខូចខាត ខ្ទេចផ្នែកខាងមុខ យ៉ាងដំណំផងដែរ ។ ភ្លាមៗនោះម្ចាស់រថយន្តបានចុះសួររកម្ចាស់គោដែរ ប៉ុន្តែរកមុខម្ចាស់គោមិនឃើញនោះទេ ។ មួយសន្ទុះក្រោយមក ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ម្ចាស់រថយន្តក៏បានបើកធ្វើដំណើរចេញទៅបាត់ពីកន្លែងកើតហេតុ ។ ដោយនៅក្នុងរថយន្តនោះមានមនុស្សជិះចំនួន០៣នាក់ ។

បន្ទាប់ពីម្ចាស់រថយន្តរងគ្រោះ បើកធ្វើដំណើរចេញទៅបាត់ពីកន្លែងកើតហេតុ គេឃើញវត្តមានកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ នៅក្នុងមូលដ្ឋាន បានចុះទៅដល់ទីតាំងកន្លែងកើតហេតុធ្វើការពិនិត្យផងដែរ ។ បន្ទាប់មកបានលើកគោងាប់ទាំង០៣ក្បាលនោះ ដាក់លើរថយន្តយកទៅរក្សាទុក ដើម្បីស្វែងរកមុខម្ចាស់គោ ។ សូមបញ្ជាក់ថា: ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ពុំមាននរណាម្នាក់ បានរងគ្រោះថ្នាក់នោះទេ ៕

មតិយោបល់