បរទេស៖ នៅក្នុងហេតុការណ៍ធ្លាក់បាក់កន្លែងអង្គុយទស្សនាមួយក្នុងពេលប្រកួតរវាងក្រុម Vitesse ជាមួយនឹងក្រុម NEC បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្នកគាំទ្រប៉ុន្តែមិនបានធ្វើឲ្យមានអ្នកបាត់បង់ជីវិតឬសូម្បីតែរបួសឡើយ។
ក្រុមអ្នកគាំទ្ររបស់ Vitesse កាលពីថ្ងៃអាទិត្យបាននាំគ្នាធ្វើការអបអរយ៉ាងខ្លាំងក្លានៅលើវេរ៉ង់ដាមួយនៃកីឡាដ្ឋានក្នុងការប្រកួតក្រោយក្រុមរបស់ខ្លួនអាចស៊ុតបាន១គ្រាប់ជាបាល់ជ័យជំនះលើក្រុម NEC ក្នុងលទ្ធផល១ទល់នឹង០។
The Goal ជឿជាក់ថាទោះបីជាមានការបាក់រលំក្តីប៉ុន្តែមិនមានរបាយការណ៍នៃអ្នករងរបួសឡើយហើយមិនត្រឹមតែប៉ុណ្ណោះពួកគេនៅតែបានបន្តការអបអរនោះជាធម្មតាថែមទៀត។
ប្រធានក្លឹប NEC បានបញ្ជាក់ថាការបាក់រលំបានកើតឡើងប៉ុន្តែជាសំណាងល្អដោយសារតែមានទូកុងទីន័រនៅពីក្រោមទើបធ្វើឲ្យហេតុការណ៍នេះមិនអាចឲ្យមានអ្នករងរបួសណាម្នាក់៕
មតិយោបល់