ព័ត៌មានជាតិ

រថយន្តដឹកដីអកហ្សើគេច រថយន្តមួយគ្រឿងទៀត ទៅកៀរហាយលែនឌ័រធ្លាក់កាង

ភ្នំពេញ: រថយន្តដឹកដីមួយគ្រឿងអកហ្សើគេចរថយន្តមួយគ្រឿងទៀត ទៅកៀរហាយលែនឌឺធ្លាក់កាងនឹងខូចខាតផ្នែកខាងក្រោយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ចំណុចមុខសាខាក្រោមហ៊ុនស្មាតតាមបណ្តោយជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តដឹកដីម៉ាក Canter ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ KPS1218 បើកបរដោយយុវជនម្នាក់។
រថយន្តរងគ្រោះម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ2178 បើកបរដោយបុរសម្នាក់។
រថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាកនោះទេ បានបន្តដំណើរទៅបាត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តរងគ្រោះ បានបើកតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក CANTER ខាងលើបើតាមបណ្តោយផ្លូវជាតិលេខ៥ ពីត្បូងទៅជើងបញ្ច្រាសទិសគ្នាអកហ្សើគេចរថយន្តមួយគ្រឿងទៀត មកឆ្វេងដៃក៏ជ្រុលទៅកៀរខាងឆ្វេងផ្នែកខាងក្រោយ នៃរថយន្តហាយលែនឌ័រ បណ្តាលឲ្យក្រពឹតនឹងធ្លាក់កាងខាងក្រោយដល់ដី។

ក្រោយពីកើតហេតុម្ចាស់រថយន្តដឹកដីនឹងម្ចាស់រថយន្តហាយលែឌ័រសម្រួលគ្នាបញ្ចប់រឿងដោយភាគីខាងរថយន្តដឹកដីចេញថ្លៃជួសជុលការខូចខាត៕

មតិយោបល់