រដ្ឋាភិបាលចិន កំពុងតែស៊ើបអង្កេតទៅលើ លោក Ma Jian មន្ត្រីជាន់ខ្ពស់មួយរូប នៅក្នុងអង្គភាពចោរកម្ម ពីបទពុករលួយ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយចិន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៥។
គណៈកម្មការកណ្តាលសម្រាប់អធិការកិច្ចវិន័យ បានឱ្យដឹងថាលោក Ma អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខរដ្ឋរបស់ចិន គឺកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតលើ “ការសង្ស័យលើការរំលោភច្បាប់ធ្ងន់ធ្ងរ”។
លោក Ma បានបម្រើការងារក្នុងអង្គភាពទីភ្នាក់ងារចោរកម្មអស់រយៈពេល ៣០ឆ្នាំមកហើយ ហើយត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីនៃប្រតិបត្ដិការប្រឆាំងស៊ើបការណ៍នៅក្នុងឆ្នាំ ២០០៦។
គួរបញ្ជាក់ផងដែរថា ចិនបានរឹងបន្ដឹងទៅលើច្បាប់អំពើពុករលួយ ដោយចាប់ខ្លួន និងដាក់ទោសទៅលើមន្ត្រីធំជាច្រើនកាលពីឆ្នាំ ២០១៤ ពោលគឺផ្ទុយស្រឡះពីប្រទេសកម្ពុជា៕
ព័ត៌មានជាតិ
មតិយោបល់