កណ្តាលៈ ករណីពស់វែកចឹកមនុស្ស បណ្តាលឲ្យស្លាប់ នៅថ្ងៃទី១៩ ខែ តុលាឆ្នាំ២០២១
ជនរងគ្រោះមានឈ្មោះ ស៊ន វ៉ាត ភេទប្រុសអាយុ៥១ឆ្នាំ ជនជាតិខ្មែរ ជនជាតិ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
បានចេញពីផ្ទះរបស់ខ្លួននៅវេលាម៉ោង៦និង០០នាទីព្រឹកដើម្បើទៅលើកឡុក(ឧបករណ៍នេសាទ)នៅចំណុចបឹងខ្វែងដាច់ ស្ថិតនៅភូមិគគីរធំ ឃុំគគីរធំ
ពេលទៅដល់ចុងព្រែកក៍ឈប់ទិញស្រានៅផ្ទះឈ្មោះ ជា ឃុនដារ៉ា ភេទប្រុសអាយុ៥៤ឆ្នាំហូបអស់២ទៅបីកំប៉ុង រួចក៍បបួលឈ្មោះលន់ ហៀងភេទប្រុសអាយុ២១ឆ្នាំ ទៅជាមួយគ្នា។ ពេលទៅដល់ចំណុចខ្វែងដាច់ ក៍នាំគ្នាចុះលុយទឹកត្រឹមចង្កេះទៅលើកឡុក(ឧបករណ៍នេសាទ) ពេលជិតដល់កន្លែងគូរឡុក ឈ្មោះលន់ ហៀងក៍ឃើញអង្គើរគួទឡុក ភ្លាមនោះជនរងគ្រោះបាននិយាយថាទុកឲ្យអញទៅលើកម្នាក់ឯងបានហើយ ជនរងគ្រោះបានទៅលើកឡុក(ឧបករណ៍នេសាទ)ហើយបានឃើញពស់វែក ក៏លូកដៃចាប់ ពស់វ៉ែក តែត្រូវពស់វែកនោះខាំចំចង្អុលដៃខាងស្ដាំ ពស់ខាំហើយ ជនរងគ្រោះក៏បានចាប់ពស់នោះដាក់ចូលក្នុងថង់ស្បៃ រួចលុយទឹកឡើងមកខាងលើផ្លូវ គោក ស្រាប់តែជួបឈ្មោះ នៅ ណាង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នាក៏បានឌុបជនរងគ្រោះមកផ្ទះ ភ្លាមនោះក្រុមគ្រួសារជនរងគ្រោះបានយកជនរងគ្រោះទៅផ្ទះពេទ្យ ម៉ុន ផេន តែគ្មានថ្នាំ ព្យាបាល បន្ទាប់មកក្រុមគ្រួសារក៏បាន យកជនរងគ្រោះមកផ្ទះគ្រូខ្មែរ មិនទាន់ទៅដល់ផ្ទះគ្រូខ្មែរផងជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់បាត់ទៅ ។ ក្រោយមកកំលាំងប៉ុស្តិ៍ក៏បានរាយការណ៍ជូនលោកអធិការនគរបាលស្រុកកៀនស្វាយ លោកអធិការ បានបញ្ជារអោយកំលាំជំនាញបច្ចេកទេស ចុះមកធ្វើកោសល្យវិច័្ចយលើសាកសព ដោយមានការចូលរួមពី នគរបាលប៉ុស្តិគគីរធំ ក្រុមប្រឹក្សាឃុំគគីរធំ លោកមេភូមិរាំងដេក ពេទ្យមណ្ឌលសុខភាពឃុំគគីរធំ និងក្រុមគ្រួសារសព ក្រោយពេលពិនិត្យរួច ជនរងគ្រោះពិតជាបានស្លាប់ដោយសារពស់ខាំពិតមែន ចចំណែកគ្រួសារក៏ទទួលស្គាល់ថា ប្ដីរបស់គាត់បានស្លាប់ដោយសារពស់ខាំពិតប្រាកដមែន ។
សពជនរងគ្រោះត្រូវបានប្រគល់ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់