ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ខ្ញុំជាយុវជនគំរូកម្ពុជា លើកទី៨ ចាប់ផ្តើមចុះឈ្មោះនៅថ្ងៃនេះ!

ភ្នំពេញ: បេក្ខជន បេក្ខនារី អាចចូលរួមដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” លើកទី៨ (I Am a Role Model 8th ) ដើម្បីបង្ហាញ និងចែករំលែកអំពើល្អនៃសកម្មភាពមនុស្សធម៌ក្នុងសង្គមជាតិ ដែលជាគំរូល្អដល់យុវជន និងប្រជាពលរដ្ឋទូទៅ។ កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជ” ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងគាំទ្រ លើកទឹកចិត្តដល់ពលរដ្ឋ ជាពិសេសយុវជនយុវនារីគ្រប់រូបឲ្យចូលរួមកសាងអំពើល្អឲ្យកាន់តែច្រើនឡើងៗនៅក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

លក្ខ័ណចូលរួម ៖ ១-ត្រូវមាន Facebook Account ប្រើឈ្មោះ និងរូបថតពិតប្រាកដ។ ២-Like/Share Page សម្តេចតេជោ។ ៣-ធ្លាប់បានធ្វើ និងកំពុងបន្តធ្វើអំពើល្អក្នុងសង្គម។ ៤-ជាស្នាដៃរបស់ខ្លួនពិតប្រាកដ ឬជាស្នាដៃក្រុមការងាររួមគ្នា។ ៥-មិនមែនគ្រាន់តែជាគំនិតស្រមើស្រមៃ។ ៦-មិនត្រូវលួចចម្លង (Copy) ស្នាដៃអ្នកដទៃ។ ៧-ជយលាភីដែលធ្លាប់បានជាប់លេខ១ ដល់លេខ ១០ (Top1-Top 10) ក្នុងកម្មវិធីនេះពីមុនមក គឺមិនអាចចូលរួមប្រកួតប្រជែងបានឡើយ។ សូម Upload វីដេអូឃ្លីប (Video Clip) ចម្រៀង កំណាព្យ និងរូបភាពមកកាន់គេហទំព័រសម្តេចតេជោ ដើម្បីចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ។

កម្មវិធីនេះ គឺចាប់ផ្តើមទទួលពាក្យប្រកួតប្រជែងចាប់ពីថ្ងៃជូនដំណឹងតទៅ។ សូមអានការណែនាំបន្ថែមក្នុងកម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” នៅវេបសាយសម្តេចតេជោ www.samdechhunsen.gov.kh ឬ ចុះឈ្មោះចូលរួម http://spm.samdechhunsen.gov.kh/login.php

More information, Tel: 077568899

photo_2016-09-12_10-13-25

មតិយោបល់