ព័ត៌មានជាតិ

រថយន្តបើកកៀរម៉ូតូដួលរងរបួសធ្ងន់បុរសម្នាក់

ត្បូងឃ្មុំ:បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីត្រូវរថយន្តបើកកៀរម៉ូតូរបស់ខ្លួនបណ្តាលឲ្យដួល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥ និង១០នាទីថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវ ជាតិលេខ១១ត្រង់ ចំណុច ចម្ការកៅស៊ូស្ថិតនៅភូមិ៥៤ ឃុំទួលសូភីស្រុកអូរាំងឪខេត្តត្បូងឃ្មុំ។

តាមប្រភពព័ត៌មានឲ្យដឹងថារថយន្តមិនស្គាល់ម៉ាកអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណមកពីទិសខាង ត្បូងទៅជើងខណ:ម៉ូតូបើកពីជើងទៅត្បូងលុះ ដល់ចំណុចកើត ហេតុខាងលើបានបុកកៀរម៉ូតូ C125ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BL-2295 បើកបរដោយឈ្មោះឡង់ ឡេងភេទប្រុស អាយុ៧៨ឆ្នាំជាតិខ្មែរនៅភូមិថ្មីសែនជ័យ ឃុំទួល សុភីស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ របួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកអូរាំងឪ។ ភ្លាមៗនោះអ្នកបើកបររថយន្តរត់គេចខ្លួនបាត់៕

មតិយោបល់