ព័ត៌មានជាតិ

នគរបាលឃាត់រថយន្ត ១គ្រឿង និងបុរសម្នាក់ ធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការ បើកបរលឿនវ៉ាជែងក្នុងស្ថានភាគ្រោះថ្នាក់

ព្រះសីហនុៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជា ពីសំណាក់ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឧកញ៉ា ហេង បានឃាត់រថយន្តធុនធំ ០១គ្រឿង កាលពីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទី នៅចំណុចជញ្ជីងថ្លឹងរថយន្តអូរចំណារ ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ រស់ សារ៉ាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបើកបរ មានទីលំ នៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីធ្វើកិច្ចសន្យា អោយបញ្ឈប់ការបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ព្រោះរថយន្តខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ ប្តឹងរាយការណ៍មកថា បើកបរក្នុងល្បឿនលឿនវ៉ាជែងក្នុងស្ថានភាព អាចនឹងមានគ្រោះថ្នាក់ជាយថាហេតុ ។ បន្ទាប់ ពីធ្វើកិច្ចសន្យាអប់រំរួចហើយ កម្លាំងជំនាញក៏អនុញ្ញាតឲ្យអ្នកបើកបរខាងលើបន្តដំណើរទៅមុខបន្តទៀត ៕

មតិយោបល់