-

ជាងម៉ាស៊ីនត្រជាក់ម្នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ខ្សែក ត្រូវកម្លាំងនគរបាលល្បាតឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩វេលាម៉ោង១៩និង១០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខផ្ទះលេខ១៥០K ផ្លូវ២១៥ ភូមិ០៨ សង្កាត់វាលវង់ ខណ្ឌ៧មករា មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែក) បង្កឡើងជនសង្ស័យម្នាក់ឈ្មោះ វ៉ន ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើជាងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌឫស្សីកែវ ។ ជនរងគ្រោះឈ្មោះ នាង សឿង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ បរមុខរបរលក់ដូរ មានទីលំនៅ ផ្ទះលេខផ្ទះលេខ៣២Eo ផ្លូវ២៧២ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាក ZOOMER. X ២នាក់ចេញពីផ្សារអូឡាំពិក បំណងទៅផ្ទះ ដោយជិះម៉តូពីអាងទឹក ទៅផ្លូវ២១៥ ពេលមកដល់ចំណុចកន្លែងកើតហេតុ ជនសង្ស័យជិះម៉ូតូ១គ្រឿង ម៉ាក SCOOPy ពណ៌ស ម្នាក់ឯងមកអែបខាងឆ្វេងដៃជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់ខ្សែករបស់ជនរងគ្រោះតែម្តង ពេលនោះអ្នកអង្គុយពីក្រោយ ជនរងគ្រោះ បានលោតចុះពីលើម៉ូតូចាប់ម៉ូតូជនសង្ស័យជាប់ បណ្តាលឲ្យដួល ហើយត្រូវកម្លាំងល្បាត របស់ប៉ុស្តិ៍វាលវង់ ឃាត់ខ្លួនមកស្នាក់ការប៉ុស្តិ៍តែម្តង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តស្វែងសារធាតុញៀន ឃើញថាវិជ្ជមាន (មានសារធាតុញៀនក្នុងទឹកនោម) ។

វត្ថុតាង និងសម្ភារ:ដកហូតមាន៖ ១/ម៉ួតូ SCOOpy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1RN 0429 ។ ២/ទូរស័ព្ទ ដៃម៉ាក OPPO ពណ៌ខ្មៅ ១គ្រឿង ។ ៣/ខ្សែក ផ្លាកទីន ពណ៌ស ទម្ងន់២ តម្លឹង (បានប្រគល់ឲ្យជនរងគ្រោះវិញ) ។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ធាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់