-

មេខ្លោងនិងបក្ខពួកចំនួន០៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីវាយម៉ូតូនិងរថយន្ត

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២០និង០០នាទី និង វេលាម៉ោង២០និង៣០នាទី ករណីធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់គ្រឿងញៀន នៅចំណុច ភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះចំនួន០២នាក់៖ ១-ឈ្មោះ សំរ៉ុង ស្រីឡែន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (ម្ចាស់ម៉ូតូ) ។ ២-ឈ្មោះ ឡេង ម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (ម្ចាស់រថយន្ត) ។

ជនសង្ស័យចំនួន០៣នាក់(ឃាត់ខ្លួន)៖ ១-ឈ្មោះ សាន ស្រស់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (ជាមេខ្លោង វាយម៉ូតូ និង រថយន្ត) ។ ២-ឈ្មោះ ភន ថង ហៅ ពេទ្យ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ០១លើក រយ:ពេល១៨ខែ ពីបទ:រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន) (វាយរថយន្ត) ។
៣-ឈ្មោះ ជា ម៉ន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (ធ្លាប់ជាប់ពន្ធនាគារព្រៃសរ ចំនួន០១លើក រយ:ពេល១៨ខែ ពីបទ:រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន) (វាយរថយន្ត) ។

វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿង ម៉ាក ស៊ុយស៊ូគី និច ពណ៌ស ពាក់ផ្លាក់លេខ ភ្នំពេញ 1BZ.0606 (ជារបស់ជនសង្ស័យឈ្មោះ សាន ស្រស់ ជិះធ្វើសកម្មភាព) ។

១-ម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ គ្មានក្បាំង មានការខូចខាត: (បែកក្បាលម៉ូតូ បែកុងទ័រ បែកកាត់តាប៊ូមុខ បែកចង្កៀងមុខ បែកស្តុបស៊ីញ៉ូស្ដាំ)។ ២-រថយន្ត តាកូម៉ា ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 2D.0556 មានការខូចខាត: (បែកកញ្ចក់ឡានផ្នែកខាងក្រោយ បែកស្តុបស៊ីញ៉ូខាងឆ្វេង ស្នាមកោសរលាត់កញ្ចក់ឆ្លុះមើលក្រោយខាងឆ្វេង កោសរលាត់កញ្ចក់ទ្វារខាងឆ្វេង ក្រពឹតទ្វារក្រោយខាងស្ដាំ) ។

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ និង វេលាម៉ោង២០ និង ០០នាទី ឈ្មោះ ម៉េង ដេត បានខ្ចីម៉ូតូរបស់ជនរងគ្រោះ សំរ៉ុង ស្រីឡែន ជិះ បន្ទាប់មកក៏បានធ្លាយកង់ម៉ូតូ រួចបានចូលប៉ះម៉ូតូនៅចំណុចផ្ទះជាងនៅកន្លែងកើតហេតុ ពេលនោះជនសង្ស័យ បានជិះម៉ូតូកាត់កន្លែងកើតហេតុ ក៏បានឃើញម៉ូតូរបស់ជនរងគ្រោះ ។ ដោយជនសង្ស័យស្គាល់ភិនភាគម៉ូតូ ព្រោះធ្លាប់មានទំនាស់ជាមួយម្ចាស់ម៉ូតូ ក៏បានសួរនាំឈ្មោះ ម៉េង ដេត ថាម៉ូតូដែលជិះមកនោះជារបស់នរណា ទើបឈ្មោះ ម៉េង ដេត បានប្រាប់ថា បានខ្ចីពីជនរងគ្រោះ សំរ៉ុង ស្រីឡែន ពេលឮដូច្នេះជនសង្ស័យក៏បានធ្វើសកម្មភាពយកដាវ កាប់ទៅលើម៉ូតូរបស់ជនរងគ្រោះជាច្រើនកន្លែង បណ្ដាលឲ្យមានការខូចខាតតែម្ដង ។

ក្រោយមកវេលាម៉ោង២០ និង ៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យទាំងបីនាក់ បានធ្វើសកម្មភាពជិះម៉ូតូតាមដងផ្លូវប្រដាប់ដោយ ដាវ ដំបងទីប និងខ្សែក្រវ៉ាត់ ខណ:ពេលដែលជនរងគ្រោះឈ្មោះ ឡេង ម៉ាប់ កំពុងបើកបររថយន្តរបស់ខ្លួនធ្វើដំណើរតាមដងផ្លូវ ស្រាប់តែ ហើយបានស្ទាក់ កាក់រថយន្តជាប់ រួចបាននាំគ្នាស្រែកគំរាមទៅកាន់ជនរងគ្រោះ និងបាននាំគ្នាវាយបំផ្លិចបំផ្លាញរថយន្តរបស់ជនរងគ្រោះ បណ្ដាលឱ្យមានការខូចខាតអស់មួយចំនួនថែមទៀតផង ។

បន្ទាប់មកជនរងគ្រោះបាន បើកបរចេញពីកន្លែងកើតហេតុ និងបានរាយការណ៍មកកាន់សមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្អាងភ្នំឲ្យជួយអន្តរាគមន៍ ។

ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ក្រាំងយ៉ូវ បានចេញអន្តរាគមន៍ រហូតដល់ម៉ោង២៣ និង ២០នាទី ទើបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបីនាក់ខាងលើ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមនីតិវិធីតែម្ដង ៕

មតិយោបល់