ព័ត៌មានសិល្បៈ និងកម្សាន្ត

លោកគ្រូជោគជ័យម្នាក់ ស៊ីថ្លៃខ្ទង់​ម៉ឺនដុល្លារ ​រឿង​​ប្រឹក្សា​ជួយ​ ខ្ញុង ដោះបំណុល !

បន្ទាប់​ពី​គេដឹង​រឿង​លោកគ្រូជោគជ័យ សៀវ សុផល ជាអ្នកនៅពីក្រោយរឿងអ្នកនាង ខ្ញុង ចេញ​មក​យំ​រឿង​ជំពាក់​បំណុល​គេ ធ្វើ​ឲ្យ​ផ្អើល នោះ ឥឡូវ​នៅ​ថ្ងៃ​នេះ ចេញ​រឿង​ថ្មី​ទៀត លើ​ថ្លៃ​ឈ្នួល​ដែល​លោក​គ្រូ​ជោគជ័យ​រូប​នេះ ស៊ី​ថ្លៃ​មិន​ធម្មតាដើម្បី​ជួយ ខ្ញុង ដោះបំណុល។

ព័ត៌មាន​នេះ បែក​ចេញ​ពី​អ្នក​នាង ខ្ញុង ខ្លួន​ឯង​តែ​ម្ដង តាម​រយៈ​វីដេអូ​ឃ្លីប​ខ្លី​មួយ។ តាម​ឃ្លីប​នោះ បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​ទៅ​រក​ការ​ប្រឹក្សា​ដើម្បី​ដោះបំណុល​នោះ តម្លៃ​ប្រឹក្សា​មាន​ដល់​ទៅ ១០ ០០០ដុល្លារ​អាមេរិក​ឯណោះ។ ប៉ុន្តែ​ថា ក្រោយ​មក​តម្លៃ​ប្រឹក្សា​នេះ បាន​ធ្លាក់​មក​ត្រឹម ៥០០ដុល្លារ​តែ​ប៉ុណ្ណោះ ហើយ​ថា តម្លៃ​នេះ នាង​នឹង​ប្រឹង​រក​លុយ​មក​ឲ្យ​ ដើម្បី​ប្រឹក្សា​ជួយ​នាងដោះស្រាយ​បំណុល។

ខ្ញុុង ថ្លែង​ថា “ខ្ញុំ​អរគុណ​ហើយ​ដែល​បាន​ជួយ​ខ្ញុំ ខ្ញុំ​ខំតស៊ូណាស់ តាំង​ពី ១០ ០០០ដុល្លារ រហូតធ្លាក់មកនៅ ៥០០ដុល្លារ នឹង​ខំ​ស្វះស្វែង​រកអោយ ដើម្បីជួយ​ខ្ញុំ​ឲ្យ​ដោះចេញ​ពី​បំណុល មិនមែន​ចង់ចេញពីបំណុល​ទេ គឺ​ដោះស្រាយ​បំណុល ឲ្យវា​មក​នៅ​ស្រាលជាងមុន…”។

នៅ​ក្នុង​វីដេអូ អ្នក​ទូលទុក្ខ និង​មិន​ពេញចិត្ត​ចំពោះ​អ្វី​ដែល​លោក គ្រូ សៀវ សុផល បាន​ធ្វើ​ដាក់​នាង ដោយ​ចេញ​មក​អះអាង​រឿង​នៅ​ពី​ក្រោយ​ធ្វើ​ឲ្យ​មហាជន​១ប្រទេស​ ខឹង និង​ស្អប់​នាង​ដល់​ថ្នាក់​នេះ។ ខ្ញុំបញ្ជាក់ចុងក្រោយ​ថា នាង​នឹង Live និយាយ​រឿង​នេះ​បន្ត​ទៀត នៅ​ព្រឹក​នេះ។

យ៉ាងណា ជុំវិញ​ការ​លើក​ឡើង​របស់ ខ្ញុង គេ​មិន​ទាន់​ឃើញ លោក​គ្រូ សៀវ សុផល ចេញ​មក​អះអាង​យ៉ាង​ណា​នោះ​ទេ នៅ​ព្រឹក​នេះ។ងាក​ទៅ​ក្នុង​វីដេអូ​ប្រមាណ​ជាង ២០នាទី ដែល​ចេញ​លើ​ហ្វេសប៊ុក​ជាង ១០ម៉ោង​មុន តំណាង​គ្នា​នឹង វីដេអូ ខ្ញុង លើក​ឡើង​ពី​រឿង​ខាង​លើ លោក​ សៀវ សុផល មិន​បាន​និយាយ​ពី​ចំណុច​នេះ​ទេ ដោយ​លោក​គ្រាន់​តែ​លើក​ពី​មោទកភាព​របស់​លោក ដែល​អាច​ជួយ​ខ្ញុំបាន​ប៉ុណ្ណោះ។

លោកបញ្ជាក់​ថា ខ្ញុង ជំពាក់​គេ​ជា​រឿង​ពិត ដោយ​ឡែក​លោក គ្រាន់​តែ​ជួយ​ជា​គន្លឹះ​ក្នុង​ការ​ជួយ​ ខ្ញុង ចេញ​ពី​បំណុល​ប៉ុណ្ណោះ៕

មតិយោបល់