ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីលួចគាស់ទ្វារផ្ទះយកសម្ភារៈ

កោះកុង: នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង១៤និង០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកមណ្ឌលសីមា បានទទួលពាក្យបណ្តឹងពីឈ្មោះ ស៊ុម ភារឹន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបលក់ដូរ នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌសីមា បានប្តឹងជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពគាស់ផ្ទះយកសម្ភារ: ។

១-ឈ្មោះ យ៉ាន សែ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ។ ២-ឈ្មោះ ផន ពាងណាក់ អាយុ ១៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ។ ៣-ជាមនុស្ស គ ភេទប្រុស (មិនស្គាល់ឈ្មោះ) មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ។

ជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពគាស់ផ្ទះយកសម្ភារ:មួយចំនួនមានដូចជា៖ ១-ទ្បេស៊ីត្រា ៣ កេស ២-ទ្បេវ៉ាសាលិន ៣កេស ៣-សាប៊ូលុច ៤កេស ៤-សាប៊ូប៉ងតែន ៦កេស ៥-សាប៊ូសាំងស៊ីល ១កេស ៦-សាប៊ូសុ ១កេស ៧-ថ្នាំដុសធ្មេញដាលី ១កេស ៨- ខោទឹកនោមកូនក្មេង ៧បេ ៩-ច្រាស ១ធុង ១០-ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង ១១-មេក្រូ ១គ្រឿង ១២-បាស ១គ្រឿង ១៣-កង់កូនក្មេង ១គ្រឿង ១៤-គ្រឿងបន្លាសទូរស័ព្ទមូយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ បានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់