មន្ត្រីជំនាញដកហូត ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងក្លែងក្លាយ…

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាការក្លែងបន្លំ CCF បានឲ្យដឹងថា ទំនិញខូចគុណភាពប្រមាណ ១,១៨៦គីឡូក្រាម និងអាល់កុលក្លែងក្លាយចំនួន ១៨៣.៥០លីត្រត្រូវបានដកហូត

មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្ដាផ្សារ ក្នុងខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តកែប និងខេត្តត្បូងឃ្មុំនៅថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការដាក់ចរាចរនូវទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញក្លែងក្លាយ ដែលបង្កហានិភ័យដល់សុខភាព និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានរកឃើងទំនិញហួសសុពលភាពប្រើប្រាស់ចំនួន ១,១៨៦គីឡូក្រាមដែលសុទ្ធសឹងជាគ្រឿងឧបភោគ បរិភោគ រួមជាមួយអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ១៩៣.៥០លីត្រផងដែរ។ ទំនិញខាងលើត្រូវបានមន្ត្រីជំនាញដកហូតយកមករក្សាទុកដើម្បីធ្វើការកម្ទេចចោលនៅពេលក្រោយ។ ជាមួយគ្នានេះផងដែរ មន្ត្រីក.ប.ប. ក៏បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទំនិញដែលបានប្រព្រឹត្តល្មើសនឹងច្បាប់ និងបានណែនាំដល់ពួកគាត់ឱ្យឈប់ចែកចាយទំនិញខូចគុណភាព ទំនិញហួសសុពលភាពប្រើប្រាស់ និងទំនិញក្លែងក្លាយទៅកាន់ប្រជាពលរដ្ឋ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *