ព័ត៌មានជាតិ

បុរសម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួច..

ភ្នំពេញ: នៅវេលាម៉ោង៣និង៣០ នាទីទៀបភ្លឺឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះកំពុងសាងសង់ថ្មី ស្ថិតនៅភូមិកាកាប សង្កាត់កាកាបទី2 ខណ្ឌពោធិ៍សែនជ័យ មានករណីប្រព្រឹត្តអំពើលួចដែកជ្រុង ដែលគេផ្សារភ្ជាប់ជាផ្ទោងរួចចំនួន ៣ ផ្ទាំង បង្កឡើងដោយជនសង្ស័យ ២ នាក់។

ជនសង្ស័យទី១ឈ្មោះ ពេជ្រ ណារិទ្ធ ភេទប្រុសអាយុ ២១ ឆ្នាំមុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ (ប្រើប្រាស់សារធាតុញៀន) ឃាត់ខ្លួនថ្ងៃទី ២១ ខែសីហាឆ្នាំ ២០១៩ វេលាម៉ោង ៧និង ៣០នាទី) និងទី២ ឈ្មោះ ពៅ ភេទប្រុស អាយុប្រហែល ៣៥ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (គេចខ្លួនបាត់)។

ជនរងគ្រោះមានឈ្មោះ ម៉ក់ ណាក់ ភេទប្រុសអាយុ ៥២ ឆ្នាំមុខរបរជាងដែក មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារ:ដកហូតមាន៖ រទេះអូសអេតចាយចំនួន១ ជារបស់ជនសង្ស័យ។ ដែកជ្រុងផ្សាររួចជាផ្ទោងចំនួន ៣ ផ្ទាំងប្រវែង ៦ម៉ែត្រ ជារបស់ជនរងគ្រោះ និងបានប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនិតិវិធី៕

មតិយោបល់