តាកែវៈ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជា លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងដោយមានការសម្របសម្រួលនីតិវិធីពី លោក ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ លោក ឧត្តមសេនីយ៍ត្រី វង្ស ហុកលី ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងនគរបាលជំនាញ សហការជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុង និងកម្លាំងពាក់ព័ន្ធចុះផ្សព្វផ្សាយអប់រំណែរនាំដល់ម្ចាស់ទីតាំងលក់ឱសថនៅទូទាំងខេត្ត តាមសេចក្តីណែនាំ លេខ០៣៤ អបស.មព ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល “ស្ដីពីការមិនអនុញ្ញាតឲ្យសេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ធ្វើការព្យាបាលអ្នកជំងឺកូវីដ១៩ (COVID-19) និងធ្វើតេស្តរកមេរោគកូវីដ១៩៕
មតិយោបល់