យោងតាមប្រភពព័ត៌មាន theguardian បានចុះផ្សាយឲ្យដឹងថា សំបុត្រចូលមើលការប្រកួតរវាង Floyd Mayweather និង Manny Pacquiao ត្រូវបានលក់ចេញអស់គ្មាសល់ ក្នុងរយៈពេលមិនដល់ ១នាទីផង ។
សម្រាប់ការប្រកួតដែលមទំហំទឹកប្រាក់ជាង ៤០០ លានដុល្លារ នៅថ្ងៃទី២ ខែឧសភាបានប្រកាសចេញលក់ជាផ្លូវការហើយនៅថ្ងៃនេះ ប៉ុន្តែសំបុត្រ តម្លៃ ចាប់ពី $10,000, $7,500, $5,000, $3,500, $2,500 រហូត $1,500 ។ ក្នុងនោះដែរ មានតែ សំបុត្រ ៥០០ សន្លឹកប៉ុណ្ណោះ ដែលអាចរកទិញបាន នៅតំបន់ប៉ាស៊ីហ្វិកដោយរកទិញមិនបានទៀត ហើយក៏គ្មានសំបុត្រលក់នៅ MGM Grand Garden Arena box office នោះដែរ។
ប៉ុន្តែប្រភពផ្សេងបានឲ្យដឹងថា មានតែសំបុត្រចំនួន១០០០សន្លឹកទេ ដែលត្រូវដាក់លក់ជាសាធារណៈ ហើយមានតម្លៃចាប់ពី ១៥០០ដុល្លារដល់ ៧៥០០ដុល្លារអាមេរិក។ក្រៅពីនេះគឺត្រូវបានដាក់លក់ឱ្យក្រុមហ៊ុនផ្ដាច់មុខទាំងអស់។ ចំពោះកៅអីដែលនៅកៀកសង្វៀនវិញ ត្រូវបានគេដាក់លក់លក្ខណៈដេញថ្លៃឡើងពីតម្លៃ ១០០០០ដុល្លារដល់២០០០០ដុល្លារឯណោះ៕
ព័ត៌មានជាតិ
មតិយោបល់