ព្រះសីហនុៈ (ព័ត៌មានបឋម) មានករណីក្មេងស្រីអាយុ ១៣ឆ្នាំមួយរូប ត្រូវបានគេប្រទះឃើញសាកសពរសៀលថ្ងៃ២២ សីហា ២០១៩នេះ ក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រៃសីហនុ បង្កការភ្ញាក់ផ្អើល។
សារព័ត៌មាន Post News បានទំនាក់ទំនងទៅលោក អធិការស្រុកព្រៃនប់ ប៉ុន្តែលោកកំពុងតែធ្វើការរឿងនេះ មិនអាចឆ្លើយតបអ្នកកាសែតបានទេ ខណៈពេលនេះកម្លាំងសមត្ថកិច្ចកំពុងធ្វើកោសល្យវិច្ចយ័ទីតាំងកើតហេតុខាងលើ។
មូលហេតុ៖ យើងមិនទាន់ដឹងថា ករណីឃាតកម្ម ឬមួយយ៉ាងណាទេ។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕
មតិយោបល់