រថយន្តពីរគ្រឿងបុកគ្នា ត្រង់ចំណុចមុខផ្ទះសំណាក់រ៉ូយ៉ាល់ហូលីដេ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដដឹងថា នៅថ្ងៃអាទិត្យ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០០ និង ៤០ នាទី ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាង រថយន្ត និង រថយន្ត បណ្ដាលឲ្យរបួសធ្ងន់ប្រុសម្នាក់និងខូតខាត រថយន្តធ្ងន់០២គ្រឿង ត្រង់ចំណុចខាងមុខផ្ទះសំណាក់រ៉ូយ៉ាល់ ហូលីដេ លើផ្លូវ១១៥ ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មុនពេលកើតហេតុមានរថយន្ត មួយគ្រឿង ម៉ាក scania ពណ៌ស គ្មានស្លាកលេខ អ្នកបើករថយន្តឈ្មោះ ឆេង វិរីដន ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង (រងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះ ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យម្លិះដង្កោ) រថយន្តបើកបរក្នុងទិសដៅពីកើតទៅលិច ក៏បានបុកជាមួយរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខព្រៃវែង 3A-0533 អ្នកបើកបររមិនទាន់ស្គាល់អត្តសញ្ញាណ រថយន្តបើកបរក្នុងទិសដៅពីលិច ទៅកើត (បញ្រ្ចាស់ទិសគ្នា) ។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋានដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *