តាកែវៈ លោកឧត្តមសេនីយ៍ត្រី សួន ផុន ស្នងការរងខេត្តតាកែវ ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ Post News ថា
កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សាប៉ុនប៉ងមនុស្សឃាត ក្រោយធ្វើសកម្មភាពកាប់សិស្សវិទ្យាល័យព្រៃល្វា២នាក់ រងរបួសធ្ងន់ បន្ទាប់ពីធ្វើការសាកសួរជនដៃដល់គឺមានតែម្នាក់ ចំណែក២នាក់ទៀតជាសាក្សីតែប៉ុណ្ណោះ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីសិស្សវិទ្យាល័យព្រៃល្វា២នាក់ ត្រូវសិស្សវិទ្យាល័យភ្ញីមាសជិះម៉ូតូប្រដាប់ដោយដាវដេញកាប់ បណ្តាលឲ្យរងរបួសធ្ងន់ នៅមុខសាលាវិទ្យាល័យព្រៃល្វា ភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ ផុន ម៉ានុ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកញ្ជិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ (រងរបួសធ្ងន់) និងទី២ឈ្មោះ ខន ឈុយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្លែងកង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ (រងរបួសស្រាល)។
មូលហេតុ ផឹកស្រវឹង ខណ:ដែលមានកម្មវិធីសម្ភោធទីចាត់ការនៅវិទ្យាល័យខាងលើ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការព្រឹកមិញនេះ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់