ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បើកបុកបុរសម្នាក់ស្លាប់យ៉ាងរន្ធត់

កំពង់ស្ពឺ: កាលពីវេលាម៉ោង ០៨និង ១៥នាទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាតផ្ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤៨-៤៩ ស្ថិតក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យស្លាប់មនុស្ស។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តមិនចាំម៉ាក បើករេចង្កូតមកបុកម៉ូតូ អាសង់សេ 125 ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ កំពង់ស្ពឺ1Q -2741 ចំពីមុខពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យអ្នកបើកម៉ូតូឈ្មោះ ងន ឆាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ស្លាប់)។ ភ្លាមៗនោះ រថយន្តបង្ក បានបន្ថែមល្បឿន បើករត់គេចបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកម៉ូតូមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតីវិធី៕

មតិយោបល់