ក្រុមហ៊ុនអ៊ីនធើណែតយក្ស Google បានចំណាយលុយ ៧៥០លានដុល្លារអាមេរិក ក្នុងការទិញភាគហ៊ុន ៥ភាគរយរបស់ក្រុមហ៊ុនកុំព្យូទ័រចិន Lenovo កាលពីខែមុន។ នេះបើយោងតាមប្រភពដែលជិតស្និទ្ធបានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។

យោងតាម Reuters បានឲ្យដឹងថា ក្រុមហ៊ុន Google បានទិញភាគហ៊ុនរបស់ Lenovo ចំនួន ៦១៨,៣លានហ៊ុន ស្មើនឹង ៥.៩៤ភាគរយ កាលពីថ្ងៃទី៣០ខែមករា។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Lenovo បានយល់ព្រមទិញក្រុមហ៊ុន Motorola Mobility ពីក្រុមហ៊ុន Google កាលពីថ្ងៃទី២៩ខែមករា ឆ្នាំ ២០១៤ កន្លងទៅនេះ៕
មតិយោបល់