ព័ត៌មានជាតិ

លួចម៉ូតូមិនទាន់បានកន្លះថ្ងៃផង ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមឃាត់បានវិញ

ភ្នំពេញ: កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលួចម៉ូតូ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទីយប់២៧-១០-២០២១ វេលាម៉ោង០១ និង០០នាទីរំលងអធ្រាត្រ

បង្កដោយជនសង្ស័យ០៣នាក់ថ្មើរជើ៖ ១-ឈ្មោះ អ៊ុន ម៉ារ៉ា (បារាំង) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ,២-ឈ្មោះ ហ៊ឹម រ៉ាវុធ (ស៊ី) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ,៣-ឈ្មោះ ស្រី សុខម៉ារ៉ាឌី (ឌី) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ សៀមរាប 1N-8173 របស់ជនរងគ្រោះឈ្មោះ សយ ធី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់៖ ម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ សៀមរាប 1N-8173 ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់