ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យស្រី្តម្នាក់ស្លាប់បាត់បង់ជីវិត

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង១០និង៤៧ នាទីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ទីតាំងស្ថិតតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ដើម្បីធ្វើការពិនិត្យ និងវាស់វែង ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសព ត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់