ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ២និង២៨នាទីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ សង្ស័យប្រើសារធាតុញៀនលើសកម្រិត យកដុំថ្មគប់ប្រជាពលរដ្ឋ និងរត់រថយន្ត លើដងផ្លូវសាធារណៈ ម្ដុំស្ពានដែកចំការដូង តាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពីកើតហេតុសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់