នាយកប្រតិបត្តិអាជីវកម្មទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Lenovo បានប្រកាសលាឈប់ពីតួនាទី បន្ទាប់ពីឡើងកាន់តំណែងបានរយៈពេលជាង ១ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ Wall Street journal ចេញផ្សាយនៅថ្ងៃនេះ។
ក្រុមហ៊ុន Lenovo បានប្រកាសឲ្យដឹងថា លោក Liu Jun នាយកប្រតិបត្តិអាជីវកម្មទូរស័ព្ទចល័ត បានសម្រេចចិត្តចុះចេញពីតំណែង ដោយទៅកាន់តំណែងជាអ្នកប្រឹក្សាយោបល់ពិសេសរបស់លោក Yang Yuanqing នាយកប្រតិបត្តិក្រុមហ៊ុន Lenovo វិញ។
ក្រុមហ៊ុន Lenovo បានបញ្ជាក់ឲ្យដឹងផងដែរថា លោក Chen Xudong បច្ចុប្បន្នប្រធានគ្រប់គ្រងទូរស័ព្ទចល័តប្រចាំប្រទេសចិន និងត្រូវឡើងកាន់តំណែងជំនួសលោក Liu Jun ជានាយកប្រតិបត្តិអាជីកម្មទូរស័ព្ទចល័ត៕
ព័ត៌មានជាតិ
មតិយោបល់