ព័ត៌មានជាតិ

រថយន្តម៉ាស្តារពាក់ស្លាកលេខភ្នំពេញ 2AW-6716 បើកបុកទូ្រងផ្លូវបាក់ដាច់មួយកង់ រងការខូចខាត

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០២ និង៥២ នាទីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាកម៉ាស្តារ មួយគ្រឿង ពណ៌ ពាក់ស្លាកលេខភ្នំពេញ 2AW-6716 ខណ:កំពុងបើកបរសុខៗ ស្រាប់តែបុកថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ដាច់មួយកំណាត់ រងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរូស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង ចាត់ការតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់