បូហ្កូតា: យ៉ាងហោចណាស់ក៏មានក្រុមទាហានបដិវត្ត Rebel Revolution Armed Forces(FARC)7 នាក់់ដែលដែលត្រូវបានសម្លាប់នៅក្នុងឆាកប្រយុទ្ធគ្នាជាមួយនឹងទាហានរដ្ឋាភិបាលហើយចាប់ខ្លួនបានម្នាក់ នេះបើតាមការរាយការណ៍ពីសំណាក់ក្រុមទាហានកាលពីថ្ងៃអាទិត្យ។
ក្រុមឧទ្ទាម FARC ជាក្រុមដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងប្រទេសកូឡំប៊ី។ឆាកប្រយុទ្ធបាញ់គ្នាត្រូវបានគេជឿជាក់ថាជាការប្រយុទ្ធការពារពីសំណាក់ក្រុមប្រឆាំងក្នុងការនាំចេញកូកាអ៊ីនមួយចំនួនទៅកាន់ប្រទេសដទៃទៀត។ទាហានបានប្រើប្រាស់អាវុធធន់ធំមួយចំនួននឹងគ្រាប់ផ្ទុះក្នុងការបាញ់គ្នាលើកនេះ។
គួរបញ្ជាក់ផងដែរថាសង្គ្រាមប្រយុទ្ធប្រឆាំងនឹងក្រុម FARC នេះបានអូសបន្លាយអស់ជាង 5 ទស្សវត្សមកហើយដែលបានឆក់យកអាយុជីវិតមនុស្សប្រហែល6 សែននាក់និង 1 មឺនប្រាំពាន់នាក់ទៀតមិនមានអត្តសញ្ញាណពិតប្រាកដក្នុងកំឡុងការផ្លាស់ប្តូរទីលំនៅរបស់ប្រជាពលរដ្ឋជាង 4 លាននាក់។
បច្ចុប្បន្ននេះក្រុមឧទ្ទាម FARC ជាក្រុមទាហានបះបោលដែលបានគេរាយការណ៍ថាមានសមាជិកចន្លោះពី 8000 ទៅ 9000 នាក់៕
https://i1272.photobucket.com/albums/y389/domneng/Colombia/F7B85F6FD19B806887D96FF9AF99D_h414_w622_m2_q100_cPrRQeSYC_zpsa4193737.jpg
https://i1272.photobucket.com/albums/y389/domneng/Colombia/nushi20130505205636147_zps0742f66c.jpg
មតិយោបល់