ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្មវិធី «Miss Universe Cambodia» 2021 រកឃើញម្ចាស់ម្កុដ ដោយបានទៅលើកញ្ញា ងិន ម៉ារ៉ាឌី

(ភ្នំពេញ)៖ ទីបំផុតការប្រកួតសម្រស់បវរកញ្ញាចក្រវាឡ ឆ្នាំ២០២១ (Miss Universe 2021) នាវគ្គផ្ដាច់ព្រ័ត្តនៅយប់ថ្ងៃទី២៨ខែតុលានេះបានរកឃើញម្ចាស់គ្រងម្កុដហើយដោយបានទៅលើកញ្ញា ងិន ម៉ារ៉ាឌី ។

ការប្រឡងវគ្គផ្តាច់ព្រ័ត្តបរវកញ្ញាចក្រវាឡកម្ពុជា (Miss Univeres Cambodia 2021) នេះក៏បានធ្វើការផ្សាយផ្ទាល់នៅលើស្ថានីយ៍ទូរទស្សន៍បាយ័នកាលយប់មិញនេះផងដែរ។ អ្វីដែលពិ សេសទៀតនោះម្ចាស់ម្កុដ Miss Univeres Cam bodia 2021 កញ្ញា ងិន ម៉ារ៉ាឌី ក៏ទទួលបានម្កុដពេជ្រនិងរង្វាន់លើកទឹកចិត្តមួយចំនួនពីលោកចិនសំណាង ម្ចាស់ហាងពេជ្រ CSNJ។ លើសពីនេះបើកញ្ញា Miss Universe Cambo dia 2021ទៅប្រកួតនៅបរទេសជាប់ត្រឹមtop10 or Top 5នៅឆ្នាំនេះក៏និ ងទទួលបានថវិការ៥០០ ០ដុល្លារនិងចិញ្ចៀនពេជ្រ ១វង់តម្លៃជាង១មុឺនដុលា រថែមទៀតពីម្ចាស់ហាង CSNJ។

ចំពោះបេក្ខនារីម្ចាស់ម្កុដបរវកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២១ដែលបានទៅលើកញ្ញា ងិន ម៉ារ៉ាឌី នេះត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថាពិតជាមានភាពលេចធ្លោខ្លាំងទាំងរូបសម្ផស្សនិងចំណេះ ដឹងដែលអាចធ្វើបានល្អរហូតដណ្តើមបានម្កុដ Miss Univeres Cambodia 2021ឆ្នាំនេះ។

សូមបញ្ជាក់ថាម្ចាស់ម្កុដMiss Univeres Cambodia 2021 កញ្ញា ងិន ម៉ារ៉ាឌី គឺនឹងត្រូវត្រៀមខ្លួនតំណាងកម្ពុជាទៅចូលរួមប្រកួតម្ចាស់ម្កុដ Miss Univeres លើឆាកអន្តរជាតិជាមួយបណ្តាប្រទេសជាច្រើនទៀតមកពីជុំវិញពិភពលោកផងដែរ៕

មតិយោបល់