ព័ត៌មានជាតិ

ក្មេងទំនើង១ក្រុម ត្រូវបានសមត្ថកិច្ចស្រុកឧដុង្គឃាត់អប់រំធ្វើកិច្ចសន្យាហាវអាណាព្យាបាលមកយកទៅអប់រំគ្រប់គ្រងបន្ដ

កំពង់ស្ពឺ: ប្រតិបត្ដិការ កាលពីយប់ ថ្ងៃទី២៩ ខែតុលា ២០២១ ម៉ោង០២រំលងអធ្រាត កម្លាំងនគរបាលស្រុកឧដុង្គ បា នធ្វើការល្បាតនៅចំណុចផ្លូវក្រាលកៅស៊ូវត្តស្រះឃ្លាំង ភូមិត្រពាំងអណ្តូង ឃុំពាំងល្វា បានធ្វើការឃា ត់មុខសញ្ញាក្មេងទំនើងដេីរបង្កអស ន្ដិសុខក្នុងមូលដ្ឋាន និងមុខសញ្ញា ប្រេីប្រាស់គ្រឿងញៀនចំនួន ០៦នាក់៖
-ឈ្មោះ នៅ កែវ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិអា យាន្ត ឃុំពាំងល្វា ស្រុកឧដុង្គ ។
-ឈ្មោះ ញ៉ាញ់ ប៉ាន ភេទប្រុស អាយុ១៨ឆ្នាំ ភូមិត្រពាំងស្គន់ ឃុំពាំងល្វា ស្រុកឧដុង្គ ។
-ឈ្មោះ ឡាន រ៉ូត ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិអា យាន្ត ឃុំពាំងល្វា ស្រុកឧដុង្គ។
-ឈ្មោះ ឡេន ជីដេត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិពង្រុត ឃុំពាំងល្វា ស្រុកឧដុង្គ។
-ឈ្មោះ សឿន ទី ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិពង្រុត ឃុំពាំងល្វា ស្រុកឧដុង្គ។
-ឈ្មោះ ម៉ោង ប្រុញ ភេទប្រុស អាយុ១៩ឆ្នាំនៅភូមិត្រពាំងស្គន់ ឃុំពាំងល្វា ស្រុកឧដុង្គ។

សមត្ថកិច្ច ជំនាញធ្វើការអប់រំកិច្ចសន្យាឲ្យអាណា ព្យាបាលធ្វើលិខិតធានាយកទៅអប់រំបន្ត៕

 

មតិយោបល់