ព័ត៌មានជាតិ

បុរសពិការជើងម្នាក់ ស្រវឹងផ្ទុះហិង្សាកាប់គ្នាជាមួយបុរសម្នាក់ទៀតរបួសធ្ងន់រៀងខ្លួនមិនប្រាប់អ្នកណា ចុងក្រោយដេកស្លាប់ក្នុងខ្ទម..

តាកែវៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅក្នុងខ្ទម បន្ទាប់ពីបាន ផឹកស៊ីស្រវឹង ផ្ទុះហិង្សាវាយកាប់ចាក់គ្នាជាមួយនឹងបុរសម្នាក់ របួសដល់របួសធ្ងន់រៀងខ្លួន តែមិនមាត់ប្រាប់អ្នកណា ក៏បណ្តាលឲ្យដេកស្លាប់នៅក្នុងមុង ក្នុងខ្ទមបែបនេះតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី យប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិសូភី ឃុំដូងខ្ពស់ ស្រុកបូរីជសារ ខេត្តតាកែវ និងប្រទះឃើញសាកសព នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះអ៊ិន ខុន ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅភូមិសូភី ឃុំដូងខ្ពស់ ស្រុកបូរីជសារ មកធ្វើរោង ស្នាក់នៅបណ្តោះអាសន្នពីខាងត្បូង ជាប់ផ្លូវ១២៩បេ ស្ថិតក្នុងភូមិអង្គក្រូច
ឃុំបូរីជលសារ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ៦និង៣០នាទីជនរងគ្រោះ និងឈ្មោះ ទ្បុង សុខ ភេទប្រុស អាយុ៥៣ឆ្នាំ ដែលមានផ្ទះនៅពីខាងលិចក្បែររោងស្នាក់នៅរបស់ជនរងគ្រោះ បានចេញទៅហូបការកូនអ្នកភូមិអង្គក្រូច ឃុំបូរីជលសារ។ លុះត្រទ្បប់កមវិញ ម៉ោងប្រហែល៨យប់ជាង ជនរងគ្រោះមានសភាពស្រវឹងខ្លាំង បានទៅរករឿងឈ្មោះ ទ្បុង សុខ ដល់ផ្ទះ ដោយអ្នកទាំង២មានសភាពស្រវឹងដូចគ្នា មិនអាចទប់កំហឹងបាន ក៏កើតជាទំនាស់ធំ រហូតភាគីទាំង២ បានប្រើកាំបិតរៀងៗខ្លួន កាប់គ្នាទៅវិញទៅមក មានរបួសទាំងសងខាង។ ប៉ុន្តែដោយជនរងគ្រោះរបួសធ្ងន់ មិន
បានបា្រប់គេឯងឲ្យដឹង ម្យ៉ាងគាត់ជាមនុស្សពោះម៉ាយ រស់នៅតែម្នាក់ឯង បានចូលសម្ងំដេកក្នុងមុង រហូតដាច់ខ្យល់ស្លាប់បែបនេះតែម្តង។

លុះដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នគបាលប៉ុស្តិ៍ បានដើរល្បាត ស្រាប់តែធំ
ក្លិនស្អុយ ក៏បានចូលពិនិត្យ ឃើញមានមនុស្សស្លាប់ ទើបរាយការណ៍មកការិយាល័យជំនាញចុះពិនិត្យ តែដោយសារ សាកសពដេកស្លាប់ក្នុងរោងខ្ទមតូចចង្អៀត មិនអាចចូលពិនិត្យសពបាន ពិសេសសពមានសភាពស្អុយខ្លាំងនោះ ដើម្បីបម្រើឲ្យការពិនិត្យ សមត្ថកិច្ចបានរុះរោងចេញពិនិត្យឃើញ សាកសពដេកស្លាប់ក្នុងមុងលើគ្រែ កល់ដុំថ្មផ្ទាល់ដី ដេកផ្ងារក្បាល ស្លៀកខោខ្លី គ្មានពាក់អាវ មានសភាពស្អុយ ដង្កូវចុះ នៅលើសៀតផ្កាខាងឆ្វេង មានស្នាមរបួស ចាប់ពីលើស្លឹកត្រចៀករហូតដល់រន្ធ ភ្នែកទំហំ២គុណ៨ស.ម ជម្រៅចូលក្នុង។ ចំណែកនៅលើមេ
ដៃស្តាំខាងក្នុង មានស្នាមរបួសកាត់ទទឹងត្រង់ឆ្អឹងគន្លាក់មេដៃ ជម្រៅដល់ឆ្អឹង។

ក្នុងនោះដែរនៅក្រោមកន្ទេល ពីខាងត្បូងក្បាលសព មានកាំបិតកញ្ចែត និងចំពាមកៅស៊ូ នៅលើដងកាំបិតនិងផ្លែមានប្រទ្បាក់ឈាម អ្វីដែលសំខាន់នោះ សាកសពជនរងគ្រោះជាមនុស្សពិការជើង ខាងឆ្វេងក្រោមជង្គង់ មានពាក់ជើងសិប្បនិមិត្តទៀតផង។

ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យឈ្មោះ ទ្បុង សុខ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់