ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះផ្ទះមួយខ្នង នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩និង១០នាទីយប់ សិ្ថតចំណុចភូមិប្រាសាទ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ស្វាយ
មានករណីអគ្គិភ័យកើតឡើង០១លើក បណ្ដាលឲ្យឆេះ០១ខ្នងទំហំ៧mx៨m ធ្វើអំពីឈើ ប្រក់ក្បឿងជញ្ចាំងស្លឹក រនាបក្តារ

សម្ភារៈខូចខាតរួមមាន៖
– ផ្ទះ០១ខ្នង,អង្ករ៥kg ,អត្តសញ្ញាណ
ប័ណ្ណចំនួន ៤សន្លឹក ,សៀវភៅគ្រួសារចំនួន ២ក្បាល ,សំបុត្រកំណើត ,ប្លង់ដីចំនួន ៤ប្លង់,និងសម្ភារៈមួយចំនួនទៀត

ម្ចាស់ផ្ទឈ្មោះ ជី សុរ៉ា ភេទស្រី អាយុ ៥៣ឆ្នាំ

មូលហេតុ៖ (ឆ្លងចរន្តអគ្គិសនី)។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានចេញអន្តរាគមន៍មួយ ០១គ្រឿង ប្រើប្រាស់ទឹកអស់មួយរថយន្តស្មើនឹង ៦ម៉ែត្រគុប៕

មតិយោបល់