ព័ត៌មានជាតិ

បុរសម្នាក់ចុះរាវខ្យងត្រដឹតនៅតាមជើងផែថ្ម ក្នុងសមុទ្រ រអិលជើងធ្លាក់ទឹកលង់ស្លាប់

ព្រះសីហនុ: នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងក្រុម៦ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីបុរសម្នាក់រអិលជើងធ្លាក់ទឹក បណ្ដាលឲ្យលង់ស្លាប់។

ជនរងគ្រោះឈ្មោះ អង់ បុល អាយុ ៤៥ឆ្នាំ (ស្លាប់) មានប្រពន្ធឈ្មោះ ង៉ែត ឆេង អាយុ ៤៣ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុម៦ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានកូន ៤នាក់ ។

មូលហេតុ៖ ចុះរាវខ្យងត្រដឹតនៅតាមជើងផែថ្ម ក្នុងសមុទ្រ រអិលជើងធ្លាក់ទឹក។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់