ព័ត៌មានជាតិ

អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋមួយកន្លែង បង្កការភ្ញាក់ផ្អើលកើតឡើង នៅខណ្ឌទួលគោក

ភ្នំពេញ: (ព័ត៌មានបឋ​ម) នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០២១ មានករណីអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅត្រង់ចំណុចផ្លូវឌឿងហែម លេខ២៦១ កែងលេខ១៥០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនូវឡើយ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ នៅត្រង់ចំណុចកើតហេតុហើយ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់