ពោធិ៍សាត់ៈ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកងកម្លាំងពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រោយសាលាចិន ភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចនគរបាលមូលដ្ឋានដែលចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់ខាងលើនេះ មានទំហំ៨ម៉ែត្រ គុណនឹង១៥ម៉ែត្រ ដែលជាប្រភេទផ្ទះឈើ។ ក្នុងនោះដែរ ក៏មានវត្តមានក្រុមពន្លត់អគ្គិភ័យ ចុះទៅធ្វើការបាញ់ពន្លត់ភ្លើងដែលកំពុងឆាបឆេះនេះផងដែរ៕
មតិយោបល់