កូរ៉េខាងត្បូងដំទ្បើងសាច់ដុំដាក់ពង្រាយកាំភ្លើងធំ ៣០០ គ្រឿងធ្វើសមយុទ្ធយោធា នៅជិតព្រំដែនកូរ៉េខាងត្បូង

កូរ៉េៈ រដ្ឋាភិបាលកូរ៉េខាងត្បូង បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាកាំភ្លើងធំ ជាលក្ខណៈទ្រង់ទ្រាយធំមួយ នៅជិតព្រំដែនប្រទេសកូរ៉េខាងជើង ចំពេលដែលកំពុងមានភាពតានតឹងខ្ពស់រវាងប្រទេសទាំងពីរ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។

បើតាមយោធាកូរ៉េខាងត្បូងម្នាក់ បាននិយាយថា ប្រព័ន្ធកាំភ្លើងធំសរុបចំនួន ៣០០ គ្រឿង ត្រូវបានដាក់ ពង្រាយនៅតាមបណ្ដោយព្រំដែន ដោយចាប់ផ្ដើមបាញ់គ្រាប់ផ្លោង នៅពេលដំណាលគ្នាក្នុងទិសដៅជាច្រើន កាលពីរលៀលថ្ងៃព្រហស្បតិ៍។

កងទ័ពកូរ៉េខាងត្បូង បានឲ្យដឹងថា មិនមានសញ្ញាអ្វីឆ្លើយតបមិនប្រក្រតីពីយោធាកូរ៉េខាងជើងនោះទេ។

គួរបញ្ជាក់ដែរថា មន្ត្រីកងទ័ពកូរ៉េខាងត្បូងម្នាក់ មិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការដាក់ពង្រាកាំភ្លើងធំនេះ គឺជាការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ដោយលោកបានបន្ថែមថា ការបាញ់ចេញ ជាបន្តបន្ទាប់ នៅក្នុងតំបន់ជួរមុខទាំងអស់ គ្រាន់តែជាដំណើរការហ្វឹកហាត់យោធាដូចមុនប៉ុណ្ណោះ៕

Pics: South Korea Stages Largest ever Artillery Drills near North Korea Borderalalam_636071426694600039_25f_4x3alalam_636071426941044681_25f_4x3alalam_636071427191673020_25f_4x3

មតិយោបល់