ភ្នំពេញៈ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើដៃចាប់ក្របួច កអាវគំរាមប្លន់យកលុយ) នៅមុខ យឿត្រី ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ ម៉ោង៤និង០០នាទី ដែលកុមារីរងគ្រោះឈ្មោះ សំ អៃឧស្សា អាយុ ១៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ចំណែកជនសង្ស័យឃាត់ខ្លួន ០២នាក់ ៖
១-ឈ្មោះ ផន ណេត ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន។
២-ឈ្មោះ គុណ ស្រីនី ភេទ ស្រី អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន។
ទាំង ០២នាក់ ស្នាក់នៅភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មាននៅ មុនពេលកើតហេតុកុមារីរងគ្រោះ និងប្អូនប្រុសនាំគ្នាដើរទៅផ្ទះ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែ មានជនសង្ស័យ ០២នាក់ ឈ្មោះ ផន ណេត និងឈ្មោះ គុណ ស្រីនី ហៅកុមារីរងគ្រោះឲ្យឈប់ រួចជនសង្ស័យឈ្មោះ ផន ណេត ក៏ចាប់កអាវកុមារីរងគ្រោះប្លន់យកលុយចំនួន ៦,០០០រៀល ហើយជនសង្ស័យឈ្មោះ គុណ ស្រីនី បានគំរាមកុមារីរងគ្រោះថា បើហ៊ានប្រាប់គេនឹងសម្លាប់ចោល! រួចពួកជនសង្ស័យនាំគ្នាគេចខ្លួនយកលុយស៊ីចាយអស់។ លុះដល់ថ្ងៃទី ០២ ខែវិច្ឆកា ឆ្នាំ២០២១ ម៉ោង១និង០០នាទី សមត្ថកិច្ចបានស្រាវជ្រាវឃាត់បានជនសង្ស័យទាំង ០២នាក់ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ ច្បារអំពៅ២ ចាត់ការតាមច្បាប់។
ជនសង្ស័យឈ្មោះ ផន ណេត ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល ០៨ខែ ក្នុងឆ្នាំ២០០០ ពីបទ ៖ លួច ។
+លទ្ធផលធ្វើតេស្តិ៍ទឹកនោមរបស់ជនសង្ស័យទាំង ០២នាក់ ៖ វិជ្ជមាន (មានសារធាតុញៀន)៕
មតិយោបល់