បាត់ដំបងៈ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤និង២០នាទី អនុវត្តតាមមតិណែនាំរបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងតាមមតិ ណែនាំជំនាញរបស់ លោក កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿង លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹកដឹក នាំកម្លាំងផ្នែកជំនាញអធិការដ្ឋានរួមជាមួយមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ចុះប្រត្តិបត្តិការបង្រ្កាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណីក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិបួរឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្នុងករណីនេះសមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់គឺ៖
១-ឈ្មោះ គង់ ហ៊ុយឡេង ភេទប្រុស អាយុ ៣៦ ឆ្នាំរស់នៅក្រុមទី១០ ភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ជាប្តី)។
២-ឈ្នោះ ភាន ស្រីល័ក្ខ ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅក្រុមទី១០ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង(ជាប្រពន្ធ)។
៣-ឈ្មោះ សន សឿន ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលដកហូតវត្ថុតាងរួមមាន៖
១-ម៉្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់កឹបមាត់០៣ កញ្ចប់ធំនិង១២កញ្ចប់តូច(មិនទាន់ថ្លឹងទម្ងន់)សង្ស័យ ជាសារធាតុញៀនប្រភេទមេតំហ្វេតា មីន ម៉ាទឹកកកICE ។
២-ថ្នាំប្រភេទគ្រាប់ចំនួន ០៧ គ្រាប់ (ប្រាំពីរគ្រាប់ ) មានសញ្ញាអក្សរ WY លើគ្រាប់ថ្នាំ សង្ស័យជា សារ ធាតុញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា។
៣-ទូរស័ព្ទដៃ ០២គ្រឿង ។
៤-សម្ភារៈសម្រាប់ច្រកថ្នាំញៀនមួយចំនួន។
ក្រោយពេលសាកសួរស្រាវជ្រាវ បច្ចុប្បន្នជន សង្ស័យ និងវត្ថុតាង នគរបាលស្រុកបាន កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ចាត់ ការតាម នីតិវិធីច្បាប់៕
មតិយោបល់