ព័ត៌មានជាតិ

ទំនិញហួសសុពលភាពប្រមាណ ៥០គីឡូក្រាម និងអាល់កុលក្លែងក្លាយ ៦៥លីត្រ ត្រូវមន្ត្រីជំនាញរកឃើញ

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ទំនិញហួសសុពលភាពប្រមាណ ៥០គីឡូក្រាម និងអាល់កុលក្លែងក្លាយ ៦៥លីត្រ ត្រូវបានមន្ត្រី ក.ប.ប. រកឃើញ
មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានបន្តចុះត្រួតពិនិត្យទំនិញក្នុងភូមិសាស្ត្រខេត្តរតនគិរី និងខេត្តស្វាយរៀង នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងគោលបំណងទប់ស្កាត់ទំនិញដែលមិនអនុលោមដែលឈ្មួញមួយចំនួនដាក់ចរាចរនៅលើទីផ្សារ។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ មន្ត្រី ក.ប.ប. បានរកឃើញទំនិញខូចគុណភាពចំនួន ៥២.៣១ គីឡូក្រាម រួមជាមួយអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៦៥លីត្រផងដែរ។ ទំនិញខូចគុណភាព និងក្លែងក្លាយខាងលើត្រូវបានមន្ត្រីជំនាញដកហូតយកមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ។ រីឯម្ចាស់ទំនិញត្រូវបានមន្ត្រី ក.ប.ប. ធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យបញ្ឈប់ប្រព្រឹត្តល្មើសនឹងច្បាប់៕

មតិយោបល់